ព័ត៌មានចំនេះដឹងនានា​

ដឹងអត់ ការផឹកកាហ្វេរាល់ថ្ងៃក៏អាចជួយរក្សាទម្ងន់បានដែរ!

កាហ្វេ☕ ជាភេសជ្ជៈពេញនិយមមួយក្នុងពេលបច្ចុប្បន្ននេះ ហើយការផឹកកាហ្វេ ក៏អាចជួយរក្សាទម្ងន់អ្នកឲ្យនៅថេរបានផងដែរ ដោយសារនៅក្នុងកាហ្វេមាន:
✍️កាហ្វេមានកាឡូរីទាប
កាហ្វេ ជាភេសជ្ជៈមានកាឡូរីទាប ដោយ ១ពែង ២៤០ មិល្លីលីត្រ មានប្រមាណ ២កាឡូរីប៉ុណ្ណោះ បើសិនយើងពុំលាយវាជាមួយស្ករ ទឹកដោះគោ និងគ្រឿងផ្សំផ្សេងទៀត។ ដូច្នេះ ប្រសិនបើយើងព្យាយាមសម្រកទម្ងន់ ការផឹកភេសជ្ជៈមានកាឡូរីទាប ជាជម្រើសល្អមួយ។
✍️កាហ្វេអ៊ីនជួយបង្កើនមេតាប៉ូលិស
កាហ្វេអ៊ីន ជាសារធាតុរំញោច ដែលមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្អែម។ តែកាហ្វេ មានជាប្រភេទភេសជ្ជៈមានកាហ្វេអ៊ីនច្រើនជាងគេ ដោយក្នុងកាហ្វេ ១កែវ ២៤០ មិល្លីលីត្រ មានកាហ្វេអ៊ីន រហូតដល់ ៩៥ក្រាម។ សមាសធាតុកាហ្វេអ៊ីននេះ ជួយបង្កើនមេតាប៉ូលិស ក្នុងការដុតកាឡូរីក្នុងរាងកាយរបស់យើង។ ហើយនេះ ក៏ជាមូលហេតុមួយ ដែលកាហ្វេអ៊ីន ត្រូវប្រើក្នុងថ្នាំសម្រកទម្ងន់។
✍️កាហ្វេអ៊ីនកាត់បន្ថយចំណង់អាហារ
តាមពិតទៅ ចំណង់អាហារបណ្ដាលមកពីកត្តាផ្សេងទៀតជាច្រើន ដូចជា អ័រម៉ូន សកម្មភាពរាងកាយ និងធាតុផ្សំក្នុងអាហារ។ ក្នុងនោះ កាហ្វេអ៊ីន ជាសារធាតុមួយ ជួយកាត់បន្ថយកម្រិតអ័រម៉ូនចំណង់អាហារ Ghrelin។

ប្រភព : Hello គ្រូពេទ្យ

☎️: 069 711 999
……………………………
Telegram :https://t.me/krema_asia
Instagram:https://bit.ly/IG_krema
TikTok : @krema.asia
……………………………
#Krema #គ្រែម៉ា #KremaAsia #kremaគ្រែម៉ា #coffee #powder #syrups #fruitmix #bubbletea #accessories