បើនិយាយពីគ្រែម៉ា គឺសំដៅទៅលើពពុះពណ៌មាសដែលឆុងចេញពី អេសប្រេសូ (Espresso)។ វាមិនត្រឹមតែមើលទៅទាក់ទាញប៉ុណ្ណោះទេ វាពោរពេញទៅដោយរសជាតិ និងក្លិនឈ្ងុយ។ ហើយនេះគឺជាហេតុផលចម្បង ដែលម្ចាស់អាជីវកម្មកាហ្វេ គួរជ្រើសរើសគ្រាប់កាហ្វេគ្រែម៉ា សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មលោកអ្នក មិនថាខ្នាតតូច ខ្នាតមធ្យម ឬខ្នាតធំនោះទេ។
គ្រាប់កាហ្វេគ្រែម៉ា ជាគ្រាប់កាហ្វេត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់បំផុត ពីអ្នកជំនាញក្នុងការលីងកាហ្វេ ដែលមានបទពិសោធន៍ក្រៅស្រុក
ដោយការលីងគ្រាប់កាហ្វេទាំងអស់នោះ គឺត្រូវបានរក្សាក្នុងសីតុណ្ហភាព កំដៅ និងពេលវេលា។ ចំណែកការការវេចខ្ចប់គ្រាប់កាហ្វេគឺធ្វើឡើងយ៉ាងត្រឹមត្រូវតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីធានាផ្តល់ជូនដល់អតិថិជន និងអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវផលិតកាហ្វេក្នុងស្រុកមានគុណភាពខ្ពស់ និងរសជាតិល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។
ជ្រើសរើសគ្រាប់កាហ្វេសម្រាប់អាជីវកម្មលោកអ្នក សូមជ្រើសរើសគ្រាប់កាហ្វេគ្រែម៉ា!